មកស្គាល់មុខ អ្នកពាក់រូបតុក្តតា ដែល Arsenal ចង់បណ្តេញចេញ

0
114

កីឡាករ Mesut Ozil របស់ក្រុម Arsenal បានសម្រេចចិត្តចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីផ្តល់ប្រាក់ខែទៅឱ្យតុក្កតាពណ៌បៃតងដែលតំណាងឱ្យក្លិប Arsenal អស់ពេល ២៧ ឆ្នាំ បន្ទាប់ពីត្រូវក្លិបបញ្ចប់ការងារកាលពីពេលថ្មីនេះ ដោយសារតែក្លិបចង់កាត់បន្ថយការចំណាយនារដូវកាលកូវីដនេះ ។

ចំពោះតុក្តតា Mascort នេះ ត្រូវបានគេស្គាល់ថាជាលោក Jerry Quy Aka ដែលបានចូលធ្វើការជាអ្នកពាក់តុក្តតា Mascort របស់ក្លិបកាំភ្លើងធំមួយនេះ អស់រយៈពេល ២៧ ឆ្នាំមកហើយ ពោលគឺស្ថិតនៅជាមួយនឹងក្លិបបានយូរជាងកីឡាករ ឬ គ្រួបង្វឹកក្លិបនេះទៅទៀត ។

Ozil បញ្ជាក់ថា គាត់នឹងជួលលោក Jerry Quy Aka ឱ្យនៅធ្វើការបន្តរហូត បើសិនណាគាត់នៅតែជាកីឡាករក្រុម Arsenal ។ គួរឱ្យដឹងដែរថា Ozil មានកុងត្រា​ជាមួយនឹងក្លិប Arsenal ត្រឹមតែថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ដូចនេះប្រសិនបើក្លិបមិនបន្តកុងត្រាជាមួយកីឡាកររូបនេះទេ Jerry Quy Aka អាចនឹងប្រឈមមុខបាត់បង់ការងារសាជាថ្មី ៕

ប្រភព៖ tranferMkt

Loading...