ឱ្យតែលុយដល់ Floyed មិនរាឡើយទោះប៉ះ ជើងខ្លាំង២រូបនេះក៏ដោយ

0
131

កីឡាករប្រដាល់មានលុយច្រើនជាងគេបំផុត Floyd Mayweather បានប្រកាសសាជាថ្មី ហាក់ដូចជាឱ្យដំរួយថាខ្លួននឹងវិលត្រលប់មកកាន់សង្វៀនប្រកួតជាថ្មី ដោយបោះសម្តីថា តម្លៃខ្លួន ១៥០ លានដុល្លារ ក្នុងមួយប្រកួតសម្រាប់គេគឺតិចខ្លាំងណាស់ មិនអាចឱ្យគេមកប្រកួតវិញបានឡើយ ។

ក្នុងនោះដែរ ប្រសិនបើឡើងសង្វៀនជាថ្មីកីឡាកររូបនេះ ទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏ ៣០០ លានដុល្លារដែរ ពីព្រោះកីឡាករដែលជាដៃគូរបស់គេគឺសុទ្ធតែខ្លាំងៗ ដែលអាចជា Conor McGregor ឬ Khabib Nurmagamedov ។

Conor McGregor

Khabib Nurmagamedov

គួរឱ្យដឹងដែរថា កីឡាកររូបនេះបានប្រកាសចូលនិវត្តក្រោយពីផ្តួល Conor McGregor កាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលកាលនោះចំណូលសរុបក្នុងការប្រកួតនោះរកបានដល់ទៅ ៣៧០ លានដុល្លារ ៕

Loading...