អត់មានដោះដូរកីឡាករមែន តែឆ្នាំនេះ Real ចំណេញ១០០លានពីទីផ្សារ

0
112

ក្លិបបាល់ទាត់ Real Madrid ដែលជាក្លិបជើងឯកពានរង្វាន់លីគកំពូលអេស្ប៉ាញ ​La Liga បានបញ្ចប់មន្ទិលសង្ស័យអ្នកគាំទ្ររបស់ខ្លួន ក្នុងការដោះដូរកីឡាករឆ្នាំនេះ ដោយមិនបាននាំចូលកីឡាករថ្មីបន្ថែមមកចូលរួមក្រុមឡើយ ។

ដ្បិតមិនបាននាំចូលថ្មីក៏ពិតមែន តែក្លិបមួយនេះបានធ្វើការកោះហៅកីឡាកររបស់ខ្លួនដែលត្រូវបានក្លិបផ្សេងៗខ្ចីជើង ដូចជា ​Martin Odegaard, Alvaro Odriozola ​និង​ Andriy Lunin ជា​ដើម ឱ្យចូលក្លិបវិញ ។

មិនតែប៉ុណ្ណោះក្លិបស្តេចសមួយនេះ ក៏បានលក់ចេញកីឡាករជាច្រើន ដែលមានដូចជា Achraf Hakimi, Oscar Rodriguez, Sergio Reguilon ​និង​ James Rodriguez ជា​ដើម ​ដែលបាន​ធ្វើ​ឱ្យ​ក្លិប​នេះ​ទទួល​ចំណូលបាន​ ​ជាង ​១០០​ លាន​អឺរ៉ូ​ បន្ថែម​ទៀត ៕

  

ប្រភព៖ transferMkt

Loading...