តារាស៊ិចជប៉ុនម្នាក់ ស៊ូប្តូរអាជីពមកវាយកីឡាកាសវិញ ព្រោះលែងចង់

0
319

Yuki Kamifuku (Kamiyu) វ័យ ២៧ ឆ្នាំ កម្ពស់ ១៧៣ សង់ទីម៉ែត្រ គឺជាអតីតតារាម៉ូឌែលស៊ិចជប៉ុនដ៏ល្បីម្នាក់ ដែលមានរូបរាងស្រស់ស្អាតដាច់គេ (ទំហំទាំង៣ ៣៤-២៤-៣៥)។ នាងបានកើតនៅក្នុងទីក្រុង Kanagawa តែបានផ្លាស់ទៅរស់នៅសហរដ្ឋ​អាមេរិក​តាំងតែពីវ័យ ១៧ ឆ្នាំ។

មកដល់ពេលពេញវ័យ នាងបានត្រលប់មកជប៉ុនវិញ ហើយបានចាប់់អាជីពជាតារាស៊ិចស៊ី មុននឹងបានអជ្ញាប័ណ្ណ R-Rated តែក្រោយមកនាងបានផ្លាស់ប្តូរអាជីពមកជាអ្នកកីឡាកាសវិញ ហើយត្រូវបានគេឱ្យរហ័សនាមថា គឺជាអ្នកកីឡាកាសស្រី កំពូលសម្រស់ទៀតផង។

Kamiyu បានចាប់ផ្តើមការប្រកួតអាជីពជាលើកដំបូង កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ ដោយសាររូបរាងដ៏គួរឱ្យទាក់ទាញរបស់នាង ហើយមកទល់នឹងពេលនេះ Kamiyu បានឆ្លងកាត់ការប្រកួតច្រើនជាង ១០០ ប្រកួតមកហើយ ក្នុងពេលមិនដល់ ៣ ឆ្នាំស្រួលបួលផងនោះ។

គួរដឹងដែរថា ក្រៅពីអាជីពជាអ្នកកីឡាកាស នាងក៏ជាតារាសម្តែងក្នុងខ្សែភាពយន្តផងដែរ តែនាងមិនថតខ្សែភាពយន្ត R-Rated ទៀតឡើយ៕

  

ប្រភព៖ khaosod

Loading...