ក្នុង១ឆ្នាំ Neymar អាចរកបានប្រហែល ៨០ លានដុល្លារ

0
88

Neymar JR គឺជាកីឡាករបាល់ទាត់សញ្ញាតិប្រេស៊ីល និង ជាខ្សែប្រយុទ្ធដ៏ល្បីនៅក្នុងក្រុម PSG។ កីឡាកររូបនេះ មានតម្លៃខ្លួនដល់ទៅ ២០០ លានដុល្លារ ហើយត្រូវបានគេចាត់ទុកថាជាកីឡាករមួយ ក្នុងចំណោមកីឡាករល្អៗបំផុតរបស់ពិភពលោក ។

កីឡាករកើតឆ្នាំ ១៩៩២ រូបនេះ បានចាប់អារម្មណ៍កីឡាបាល់ទាត់ តាំងពីនៅកុមារ ហើយបានចូលហ្វឹកហាត់ បាល់ទាត់ពេញ​លេញនៅឆ្នាំ ២០០៣ មុននឹងបានឡើងមកលេងនៅលីគកំពូលប្រេស៊ីលនៅអាយុ ១៧ ឆ្នាំ ឱ្យក្លិបល្បីរបស់ប្រេស៊ីល Santos ។ មកដល់ឆ្នាំ ២០១៣ ពោលគឺនៅវ័យត្រឹមតែ ២១ ឆ្នាំ ប៉ុណ្ណោះ កីឡាកររូបនេះ​ ត្រូវបានក្លិបយក្សអេស្ប៉ាញទិញយក មុននឹងចុងក្រោយលក់ទៅឱ្យ PSG ក្នុងតម្លៃខ្លួនថ្លៃជាងគេបំផុតលើលោកកាលពីឆ្នាំ ២០១៨ ។

បើនិយាយអំពី ប្រាក់ចំណូលវិញ កីឡាកររូបនេះ មានលទ្ធភាពអាចរកប្រាក់បានចំនួន ៧៨ លានដុល្លារ ក្នុង ១ ឆ្នាំ ហើយបើគិតត្រឹមពេលនេះ កីឡាកររូបនេះកំពុងតែមានទ្រព្យសម្បត្ដិសរុបចំនួន ១២៣ លានដុល្លារឯណោះ៕

ប្រភព៖ GOal

Loading...