គិតម៉េចវិញ Eduardo ដេកអោបអាវ ​Ronaldo មួយឆ្អែត ស្រាប់តែ Ronaldo កើតកូវីដ១៩

0
221

កាលពីថ្ងៃអាទិត្យ ទី ១១ ខែតុលា ឆ្នាំ ២០២០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និង ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ កីឡាករយុវជន Eduardo Camavinga របស់បារាំង បានសុំអាវរបស់កីឡាករ Christiano Ronaldo ជាអនុស្សាវរីយ៍ ក្រោយពីបញ្ចប់ការប្រកួត ។

ក្រោយពីទទួលបានអាវនេះភ្លាមកីឡាករវ័យ ១៧ ឆ្នាំរូបនេះ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានផុសក្នុងបណ្តាញសង្គមថា និង មិនបោកអាវនោះឡើយ ដោយទុកញើស Ronaldo ជាអនុស្សាវរីយ៍ ។

មិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃអង្គារ៍ ទី ១៣ ខែតុលា ឆ្នាំ ២០២០ កីឡាករស្បែកខ្មៅបារាំង Eduardo បានទទួលដំណឹងថា Idol របស់ខ្លួនបានផ្ទុកកូវីដ ១៩ ។

បន្ទាប់ពីទទួលដំណឹងនេះ ទាំងកីឡាករជម្រើសជាតិបារាំង និង បុគ្គលិកដែលទាក់ទងទៅនឹងការប្រកួតជាមួយនឹងព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យ ទី ១១ ខែតុលា ឆ្នាំ ២០២០ ទាំងអស់ ត្រូវបានកោះហៅទៅធ្វើតេស្តិ៍រកកូវីដ ១៩ ទាំងអស់គ្នា ដោយការធ្វើតេស្តិ៍គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី ១៤ ខែ​តុលា ឆ្នាំ ២០២០ នេះ ៕

ប្រភព៖ Dailymail

Loading...