នៅ ស្រីពៅ ត្រូវសង្វៀន ONE ចាប់គូឱ្យប៉ះកីឡាការិនី ឥណ្ឌា នាចុងខែនេះ

ស្ថាប័នប្រដាល់ក្បាច់គុនចម្រុះ ONE FC បាន​ប្រកាសការប្រកួត​​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ដែល​នឹងធ្វើឡើងនៅ​កីឡដ្ឋាន​ Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី ​៣០ ខែ​តុលា​ ឆ្នាំ ២០២០ ខាង​មុខ​នេះ នៅ​ប្រទេស​សិង្ហបុរី ។ ក្នុងការប្រកួតនេះផងដែរ ក៏មាននូវវត្តមានរបស់កីឡាការិនីកម្ពុជា នៅ ស្រីពៅ ផងដែរ ដោយកីឡាការិនីរបស់កម្ពុជារូបនេះនឹងត្រូវប៉ះជាមួយកីឡាការិនីឥណ្ឌា Ritu Phogat ក្នុងប្រភេទទម្ងន់ Atom Weight ។ កីឡាការិនី Ritu Phogat ត្រូវបានគេស្គាល់ថាជាកីឡាការិនីពូកែក្លេរ ដោយកាលពីប្រកួតមុន និង ជាប្រកួតដំបូង នាងបានបំបាក់កីឡាការិនីកូរ៉េ ដោយក្បាច់ក្លេរដោយចំណាយពេលអស់ត្រឹមតែ ២ នាទីតែប៉ុណ្ណោះ ៕
ប្រភពៈ ONE។