នៅ ស្រីពៅ ទទួលបាន ៤ពាន់ដុល្លារប្រសិនបើឈ្នះការប្រកួត នាថ្ងៃទី ៣០ ខាងមុខនេះ!

កីឡាការិនី ក្បាច់គុនចម្រុះ របស់កម្ពុជា នៅ ស្រីពៅ បានចាប់អាជីពកីឡាប្រដាល់របស់នាងតាំងពីវ័យ ១៣ ឆ្នាំ ដោយធ្លាប់ប្រកួតប្រដាល់មិនតិចជាង ៩០​ ប្រកួតឡើយនៅលើសង្វៀនក្នងស្រុក ខណៈដែលនាងមិនដែលទទួលបរាជ័យឡើយ ។
ក្រៅពីសង្វៀនក្នុងស្រុក នាងត្រូវបានស្ថាប័ន ONE FC បានដាក់បញ្ចូលនាងចូលទៅក្នុងស្ថាប័នរបស់ខ្លួន កាលពីឆ្នាំ ២០១៩ កន្លងទៅ ​ដោយបានឡើប្រកួតចំនួន ២ ប្រកួត ឈ្នះ ១ និង ចាញ់ ១ ។ ក្នុងនាមជាកីឡាការិនីដំបូងរបស់កម្ពុជា នាងបានបង្ហើបអំពីប្រាក់ចំណូលដែលនាងទទួលបានក្នុងប្រកួតនៅទីនោះ។ ស្រីពៅ លើកឡើងថា នាងនឹងទទួលបាន ២ ពាន់ដុល្លារសហរដ្ឋអាមេរិក ប្រសិនបើចាញ់ តែបើក្នុងករណីឈ្នះ នាងនឹងទទួលបានគុណនឹង ២ ពោលគឺចំនួន ៤ ពាន់ដុល្លារសហរដ្ឋអាមេរិក ។ គួរឱ្យដឹងដែរថា នៅ ស្រីពៅ នឹងត្រូវជួបជាមួយនឹង កីឡាការិនីឥណ្ឌា ក្នុងព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ដែល​នឹងធ្វើឡើងនៅ​កីឡដ្ឋាន​ Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី ​៣០ ខែ​តុលា​ ឆ្នាំ ២០២០ ខាង​មុខ​នេះ នៅ​ប្រទេស​សិង្ហបុរី ៕
ប្រភព៖ Beha