កប់សារី ឆ្នាំ៧២និង៧៣ ក្រុមគោព្រៃកម្ពុជា ឈ្នះពាន២ លេខ៣មួយ និង លេខ៤មួយ

0
1811

បើនិយាយអំពីកីឡាបាល់ទាត់ អ្នកទាំងអស់គ្នាប្រហែលជាមិនបានដឹងទេថា វិស័យបាល់ទាត់កម្ពុជា មានភាពរីកចម្រើន និង ខ្លាំងក្លាអស្ចារ្យកាលពីអតីតកាលឡើយ ។ បើនិយាយអំពីបាល់ទាត់វិញ កម្ពុជា មានក្រុមជម្រើសជាតិបាល់ទាត់ចាប់តាំងពីឆ្នាំ ១៩៣៣ តែបានចាប់ផ្តើមប្រកួតអន្តរជាតិជាផ្លូវការ នៅកំឡុងឆ្នាំ ១៩៥៦ ដោយកាលនោះបានចាញ់ ម៉ាឡេស៊ី ៩ ទល់នឹង ២​ ។

ការចាញ់នេះបានធ្វើឱ្យកម្ពុជា ប្រឹងប្រែងខ្លាំងរហូតអាចយកឈ្នះក្រុម យេមែន ដោយលទ្ធផល ប្រវត្តិសាស្ត្រ ១១ ទល់នឹង ០ ។ ក្រោយពីនោះមក កម្ពុជា បានក្លាយជាជើងខ្លាំងមួយនៅទ្វីបអាស៊ី ដោយបានប្រកួតពានរង្វាន់ធំៗប្រចាំទ្វីបអាស៊ី និងបានទទួលចំណាត់ថ្នាក់ល្អជារៀងរាល់់ឆ្នាំ ។

មកដល់ឆ្នាំ ១៩៧២ និង ១៩៧៣ ដែលជាឆ្នាំកៀកនឹងរបបខ្មៅងងឹត កម្ពុជា បានឡើងជើងខ្លាំងក្លាមែនទែន ដោយត្រឹមរយៈពេល ២ ឆ្នាំ ពោលគឺ ១៩៧២ និង ១៩៧៣ កម្ពុជា បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំចំនួន ៤ ដូចជា៖

  • ពានរង្វាន់ AFC ASIAN CUP ១៩៧២ (បានលេខ ៤ ក្រោយចាញ់បាល់ប៉េណាល់ទី ថៃ នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមលេខ ៣)
  • ពានរង្វាន់ President’s Cup Football Tournament ១៩៧៣ សព្វថ្ងៃ Korea Cup (ឈ្នះជើងឯក)
  • ពានរង្វាន់ South Vietnam Independence Cup ១៩៧២ (ឈ្នះជើងឯក)
  • ពានរង្វាន់ Jakarta Anniversary Tournament ១៩៧២ (បានលេខ៣ )

 

 

Loading...