Muangthong មិនទាន់ស្គាល់បរាជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី

0
388

Mario Gjurovski គ្រូបង្វឹកថ្មី ដែលមិនមានបទពិសោធន៍ ដឹកនាំក្រុមទាល់តែសោះ បានដឹកនាំក្រុម CG Muangthong United FC ទទួលបានជ័យជម្នះ ២ ប្រកួតជាប់គ្នាហើយ ដែលនេះជាកំណត់ត្រា ដ៏ល្អមិនធ្លាប់មានរបស់ក្រុមដែលកំពុងត្រដាបត្រដួលមួយនេះ ។

ជោគជ័យទាំង ២ ប្រកួតនេះ គឺរកបានក្នុងជំនួបជាមួយក្រុមខ្លាំងៗ ដែលក្នុងនោះឈ្នះ ក្រុម Police Tero FC ក្នុងលទ្ធផល ៣ ទល់នឹង ១ និង យកឈ្នះក្រុមជើងឯកច្រើនសម័យកាល Buriram United ដោយលទ្ធផល ៣ ទល់នឹង ២ ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ច័ន្ទ ទី ១៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ SCG Muangthong United FC បានប្រកាសតែងតាំង កីឡាករខ្សែប្រយុទ្ធដែលគ្មានក្លិបលេង Mario Gjurovski ឱ្យឡើងជាគ្រូបង្គោលរបស់ខ្លួន បន្ទាប់ពីសម្រេចចែកផ្លូវជាមួយនឹងគ្រូបង្វឹកចាស់ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ៕

ប្រភព៖ TL1

Loading...