លោក Lee វិលមកកម្ពុជាវិញ ខណៈ Honda ជិតផុតកុងត្រាដឹកនាំជម្រើសជាតិកម្ពុជា

0
1062

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា Lee Tea Hoon ដែលជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានជោគជ័យជាងគ្រូបង្វឹកណាណា ទាំងអស់ បានប្រកាសថានឹងវិលត្រលប់មកកម្ពុជាវិញហើយ ក្រោយពីបញ្ចប់ភារកិច្ចនៅក្នុងប្រទេស​វៀតណាម ។

ចំពោះមូលហេតុដែលលោកវិលមកកម្ពុជាវិញនេះ គឺដោយសារតែលោកបានបញ្ចប់តំណែងជាគ្រូបង្វឹកនៅក្លិប Hoan Anh Gia Lai នៃលីគកំពូលវៀតណាម ហើយប្រពន្ធ និង កូនរបស់លោកកំពុងរស់នៅ និង រៀនសូត្រនៅកម្ពុជា ។

នេះវាហាក់គាប់ជួនយ៉ាងខ្លាំង ដោយសារតែអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda នឹងផុតកុងត្រាដឹកនាំក្រុមកម្ពុជា នាខែវិច្ឆិកា ឆ្នាំ ២០២០ នេះដូចគ្នា ៕

ប្រភព៖ bongda24h

Loading...