Son នឹងក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេនៅ Spur ក្រោយពីបន្តកុងត្រាថ្មី

0
111

កីឡាករខ្សែប្រយុទ្ធរបស់ Tottenham Hotspur នៃក្របខណ្ឌ Premier កំពុងតែស្ថិតនៅក្នុងស្ថានភាពចរចាកុងត្រាថ្មី ដោយបន្តនៅរួមរស់ជាមួយនឹងក្លិបបន្តទៀត ខណៈដែលកុងត្រាចាស់របស់គេនឹងផុតនៅចុងរដូវកាល ២០២៣ ។

pkshlklp0ezbl1ntxqro

son-heung-min-tottenham-2018-19_1vcdy0mumdt4e13u858vm5ft75-666x375

ចំពោះកុងត្រាថ្មីដែលក្លិបកំពុងតែចរចាជាមួយនឹងកីឡាកររូបនេះ ត្រូវបានគេដឹងថាមានតម្លៃពលកម្មកប់ពពក ដោយគេអាចទទួលបានដល់ទៅជាង ១ លានដុល្លារ ក្នុងមួយសប្តាហ៍ ។ ចំពោះតម្លៃខ្លួនកីឡាកររូបនេះវិញ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃដល់ទៅ ៨០ លានដុល្លារឯណោះ ។

crop

គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធដែលអាចលេងបានទាំងប្រយុទ្ធកណ្តាល និង ប្រយុទ្ធស្លាបរូបនេះ បានចាប់ដៃគូយ៉ាងល្អជាមួយនឹង Harry Kane នៅលើទីលាន ដោយពួកគេទាំង ២ តែងតែរកគ្រាប់បាល់ និង ជ័យជំម្នះជូនក្រុម Spur ជារឿយៗ ដោយក្នុងនោះគេបានជាប់ជាកីឡាករល្អប្រចាំ Premier League ២ រដូវកាលជាប់គ្នាទៀតផង ៕

43551186385_c421738278_o

ប្រភព៖ SFF

Loading...