ឆ្នាំ ២០២០ ជម្រើសជាតិកម្ពុជា រក ១ ប្រកួតមិនបាន ខណៈពហុកីឡដ្ឋានជាតិស្ងាត់ជ្រៀបបើកទ្វា ទទួលបានត្រឹមពានក្នុងស្រុក

0
182

ឆ្នាំ ២០២០ នេះ គឺជាឆ្នាំដែលពិភពលោកទាំងមូលរងគ្រោះដោយសារតែវិបត្តិកូវីដ ១៩ ដែលបានធ្វើឱ្យវិស័យកីឡានៅទូទាំងពិភពលោកផ្អាកអស់រយៈពេលយូរ ក្នុងនោះដែរកម្ពុជាក៏បានរងគ្រោះដោយសារវិបត្តិនេះដែរ ។ ដ្បិតតែមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរក៏ពិតមែន ក៏ប៉ុន្តែវាបានធ្វើឱ្យសកម្មភាពកីឡានៅកម្ពុជា ត្រូវកាត់បន្ថយប្រមាណជា ៧០ ភាគរយ ដោយនៅសល់តែប្រកួតសំខាន់ៗ ដូចជាពានរង្វាន់របស់សហព័ន្ធតែប៉ុណ្ណោះ ។

25726091017_efb97a0275_b-e1572253736428

New-Khmer-Architecture-by-Antal-Gabelics-Nov.2017-16

បើនិយាយអំពីក្រុមជម្រើសជាតិកម្ពុជាវិញ គ្រប់ឈុតទាំងអស់គឺនឹងត្រូវគ្មានសកម្មភាពទាំងស្រុងនៅក្នុងឆ្នាំ ២០២០ នេះ ដោយសារតែពានរង្វាន់ធំៗកម្រិតអន្តរជាតិត្រូវបានលុបចោល ឬ ពន្យារពេលទៅឆ្នាំ ២០២១ វិញទាំងអស់ ។ ចំពោះសកម្មភាពកីឡាករធំៗក្នុងស្រុកក៏មិនខុសគ្នាដែរ ដូចជា កីឡាជាតិ ពានរង្វាន់ Soccer League និង ការប្រកួតផ្សេងៗទៀត ត្រូវបានរំលាយចោលទាំងអស់ ។

1326

vann-molyvann-olympic-stadium-phnom-penh-cambodia-virgile-simon-bertrand-photography_dezeen_2364_ss_0-852x609

ដោយឡែកពហុកីឡដ្ឋានជាតិត្រូវបានបិទជាបណ្តោះអាសន្ននាពេលនេះ ដើម្បីបង្ការការឆ្លងដោយសកម្មភាពកីឡា បន្ទាប់ពីរកឃើញអង្គរក្សម្នាក់ដែលឆ្លងកូវីដ ១៩ បានទៅស្តាត និង បង្ហាត់កីឡាករ ២ រូប កន្លងទៅនេះ ។ បើសរុបក្នុងឆ្នាំ ២០២០ នេះ ពហុកីឡដ្ឋានជាតិ បានទទួលការប្រកួតតែ ៤ ប្រកួតប៉ុណ្ណោះ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហើយគ្មានឡើយការប្រកួតអន្តរជាតិរបស់ក្រុមកម្ពុជាសូម្បីតែ ១ ប្រកួត ៕

cambodia2

the-olympic-stadium

Loading...