ការប្រកួតនានារបស់សហព័ន្ធ បានបិទសារជាថ្មី ដោយសារផ្ទុះកូវីដ១៩ នៅភ្នំពេញ

ការពីថ្ងៃត្រង់ ថ្ងៃអង្គារ៍ ទី​ ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ សហព័ន្អកីឡាបាល់ទាត់កម្ពុជា បានធ្វើសេចក្តីជូនដំណឹងស្តីពីការផ្អាកការប្រកួតជម្រើសជើងឯកជាតិលីគ ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និង ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំ និង អាយុក្រោម ១៨ ឆ្នាំ ឆ្នាំ ២០២០ ។ 124571065_159419762593174_4080289772272416027_o យោងតាមលិខិតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថាសូមផ្អាកការប្រកួតទាំង ៤ ប្រភេទខាងលើ នេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និង កីឡា ជាថ្មី ។
ចំពោះមួលហេតុនៃការប្រកាសផ្អាកការប្រកួតនេះ គឺដោយសារតែមានការព្រួយបារម្ភអំពីការកើតឡើងនៃជំងឺកូវីដ ១៩ សាជាថ្មី ក្រោយពេលដែរមេរោគនេះបានបង្កហានីភ័យកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅរាជធានីភ្នំពេញ ។ 124004194_1251213518605134_7650577616129251461_n 123843287_153954873124553_4505336724785931752_o គួរឱ្យដឹងដែរថា ត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅកម្ពុជាមានករណីឆ្លងមេរោគដ៏កាចសាហាវនេះចំនួន ៣០០ ករណី ដោយមានអ្នកជាសះស្បើយ ចំនួន ២៨៨ ករណី និង មានអ្នកសម្រាកនៅមនីទិរពេទ្យចំនួន ១២ នាក់ ៕ 123632033_1076929869425317_1268959757807299664_o ប្រភព៖ FFC។