បឹងកេតបញ្ចប់កុងត្រា កីឡាករបរទេស ២ រូប

0
4157

លោក បែរ មករា អ្នកចាត់ការក្រុមបឹងកេត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃលើកពានរង្វាន់លីគកំពូលកម្ពុជាថា ក្លិបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែង ជាមួយនឹងក្លិបនៅតំបន់អាស៊ានផ្សេងទៀត នៅក្នុងពានរង្វាន់ AFC CUP ២០២១ ។

6071

ជុំវិញរឿងរៀបចំក្រុមនេះ លោកបានបន្តថា លោកកំពុងតែសម្លឹងមើលកីឡាករបរទេសមួយចំនួនមកពង្រឹងក្រុម ខណៈដែលក្រុមលោកវិញ នឹងធ្វើការរុះរើកីឡាករបរទេសខ្លះ (២រូប) តែមិនទាន់បង្ហើបឈ្មោះ ដើម្បីយកកូតាដាក់កីឡាករបរទេសថ្មីផ្សេងទៀត ។

122242203_3707964839248583_1083054579030664588_o

122488703_3704815922896808_6739249798145748190_o

122491402_3707962645915469_2996643025412226322_o

122666784_3707973439247723_6841308622873493462_o

គួរឱ្យដឹងដែរថា ក្លិបបឹងកេត​ បានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល​ ២០២១ ដោយបានទៅលេងវគ្គចែកពូល AFC CUP 2021 ដោយស្វ័យប្រវត្តិ ។ គិតមកត្រឹមពេលនេះ គឺជាលើកទី ៣ ហើយ ដែលបឹងកេតបានចូលរួមក្នុងពានរង្វាន់​ AFC CUP តែមិនដែលបានឆ្លងផុតវគ្គចែកពូលម្តងណាឡើយ ៕

unnamed

ប្រភព៖ MCL

Loading...