ធារី ចន្ថាប៊ីន ចាកចេញពី Perak ខណៈក្លិបជាច្រើននៅ ថៃ ម៉ាឡេ និង កម្ពុជា កំពុងដាក់ពាក្យចរចារ

0
934

កីឡាករខ្សែបម្រើ-ការពារ របស់ក្លិប ​Perak FA ដែលជាក្លិបនៅលីគកំពូលម៉ាឡេស៊ី បានប្រកាសនៅក្នុងគណនីហ្វេសប៊ុគរបស់ខ្លួនដោយមានពាក្យអរគុណ និង លាក្រុមជាទីស្រឡាញ់របស់ខ្លួន ដែលមានន័យថាគេនឹងត្រូវចាកចេញពីក្លិបនេះនារដូវកាល ២០២១ ខាងមុខនេះ ។

124817805_3525253237588703_2169721892165706834_o

124839113_3525253357588691_9107619325443973010_o

កីឡាកររូបនេះ បានបង្ហើបថាក្លិបមានក្លិបជាច្រើនកំពុងទាក់ទងរូបគេដើម្បីឱ្យទៅចូលរួម ដោយមានក្លិបមកពីលីគកំពូលថៃ ម៉ាឡេស៊ី និង ប្រទេសឈាមជ័ររបស់ខ្លួនកម្ពុជា ។ ទោះបីជាយ៉ាងនេះក្តីកីឡាករខាងលើពុំទាន់ច្បាស់នូវអនាគតរបស់ខ្លួននៅឡើយទេ ដោយរង់ចាំការចរចារជាមុនសិន បើក្លិបណាមានល័ក្ខខណ្ឌល្អ និង អំណោយផលដល់ក្រុមគ្រួសារ គេនឹងពិចារណា ។

125202675_3525253650921995_5870968113829200516_n

125540454_3525766174204076_183441047964782156_o

គួររំលឹកផងដែរថា កីឡាករសញ្ជាតិខ្មែរ-បារាំង រូបនេះបង្ហាញខ្លួនឱ្យក្រុម Perak បានប្រមាណលើសពីកន្លះរដូវកាលដែរ ដោយរកគ្រាប់បាល់បាន ១ គ្រាប់នាសប្តាហ៍ទី ១ ក្រោយមកត្រូវបានគ្រូបង្វឹកដកសេចក្តីទុកចិត្តដោយបានត្រឹមនៅកៅអីបម្រុង ហើយសម្រេចចិត្តមិនបន្តកុងត្រានារដូវកាលថ្មី ២០២១ ៕

74605596_753800571760683_9198801911933829120_n

ប្រភព៖ TOPT

Loading...