Salah រកឃើញថាមានផ្ទុកកូវីដ ១៩ ដោយត្រូវអវត្តមាននៅ ​Liverpool និង ជម្រើសជាតិ

0
70

ខ្សែប្រយុទ្ធ Mahamed Salah របស់ក្លិបបាល់ទាត់ Liverpool ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបប្រកាសថា វិជ្ជមានកូវីដ ១៩ ខណៈពេលដែលលោក បានមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប ដើម្បីចូលរួមក្នុងការប្រកួតពាន Africa Cup ជាមួយនឹងក្រុមជម្រើសជាតិ Togo ។

salah-liverpool-pfa-player-of-the-year-afp

3500

តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប កីឡាកររូបនេះមិនមានរោគសញ្ញា ឬ អាការៈអ្វីឡើយ ហើយពេលនេះត្រូវបានគ្រូបង្វឹកឱ្យសម្រាកសិន។ យ៉ាងណាមិញ ចំពោះសមាជិកជម្រើសជាតិអេហ្ស៊ីបដទៃទៀត កំពុងតែមានសុខភាពល្អ និង គ្មាននរណាម្នាក់វិជ្ជមានកូវីដ ១៩ ឡើយ បើគិតមកទល់នឹងថ្ងៃច័ន្ទ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។

Salah-Egypt-680x453

5fb014400c1a1.image

គួរឱ្យដឹងដែរថា កីឡាកររូបនេះកំពុងតែឈរកំពូលតារាង Premier League ក្នុងនាមជាកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ​ ដោយរកបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៨ ប្រកួត ៕

124476907_838870606889591_6464908314978524975_n

ប្រភព៖ aljazeera

Loading...