កែវ សុខផេង បង្ហាញសារសុំទោស ក្មេងរើសបាល់ម្នាក់ ក្រោយអបអរភ្លេចខ្លួនមិនចាប់ដៃ

0
123

ថ្មីៗនេះកីទ្បាករខ្សែប្រយុទ្ធសញ្ជាតិខ្មែរ របស់ក្រុមក្លិបវិសាខា កែវ សុខផេង បានបង្ហាញសារមួយ        សុំទោលក្មេងរើសបាល់ម្នាក់ដោយសារអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីហើយភ្លេចខ្លួនចាប់ដៃកំទ្បុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់សម្តេច ហ៊ុនសែន លើកទី ១៤ ថ្នាក់ជាតិ ឆ្នាំ២០២០។

photo_2020-11-17_14-38-34 (2)

ដោយទ្បែកកីទ្បាករខ្សែប្រយុទ្ធ កែវ សុខផេងបានបង្ហាញសារថា “បងសុំទោសដែរមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៏ និង ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។  អញ្ជឹង ពុកម៉ែបងប្អូនណាដែរបានស្គាល់ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត” ។

photo_2020-11-17_14-38-37

ចំពោះការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រវិញក្នុងពានរង្វាន់ សម្តេច ហ៊ុនសែន លើកទី ១៤ ថ្នាក់ជាតិ ឆ្នាំ២០២០ ក្រុមវិសាខា បានយកឈ្នះ ក្រុមណាហ្គាវើល ក្នុងលទ្ធផល ២ ទល់ ០ ស៊ុតបញ្ចូលទីដោយ     កីទ្បាករ កែវ សុខផេង ក្នុងនាទី ៤២ និង ឆេង ម៉េង នាទី ៥៧ ដែរ។

photo_2020-11-17_14-38-34

ហើយនេះជាពានលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបវិសារ។ សូមបញ្ជាក់ថាការប្រកួតនេះ កីទ្បាករ កែវ សុខផេង ក៏បានក្លាយជាកីទ្បាករលេងល្អជាងគេក្នុងប្រកួតនេះផងដែរ៕

Capturefgfgf

Loading...