Suarez ពិបាកចិត្តពេលឃើញ ​Barcelona ធ្លាក់កូដខ្លាំងយ៉ាងនេះ

0
101

កីឡាករ Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្គាយ ដែលទើបតែនឹងផ្លាស់ចេញពីក្លិប FC Barcelona ទៅកាន់ក្លិប Atlético Madrid កាលពីដើមរដូវកាល​ ២០២០ កន្លងទៅនេះ បានសម្តែងនូវអារម្មណ៍ឈឺចាប់ នៅពេលដែលត្រូវបានគេសួរទាក់ទងនឹងក្លិបចាស់ FC Barcelona របស់គេ ។

5f6b2363862a00001153f6e3

GettyImages-1228755940-e1601297289542

អ្វីដែលធ្វើឱ្យកីឡាកររូបនេះ គ្រាំគ្រាចិត្តខ្លាំងនោះ គឺជាការធ្លាក់ទម្រង់លេងរបស់ក្លិបទាំងមូល ដែលធ្វើឱ្យក្រុមមួយនេះ រកចំណាត់ថ្នាក់ត្រឹមពាក់កណ្តាលតារាងសឹងមិនបានផង ។ កីឡាកររូបនេះ បានបញ្ជាក់ថា នេះហើយដែលជាអ្វីដែលរូបគេឈឺចាប់ខ្លាំងបំផុត ដ្បិតអីគេមានអនុស្សាវរីយ៍ជាច្រើននៅទីនោះ ។

18ab0

គួរឱ្យដឹងដែរថា ក្រោយពីធ្វើការរុះរើក្រុមជាលក្ខណៈទ្រង់ទ្រាយធំ ពីសំណាក់គ្រូបង្វឹកថ្មី លោក Koeman មក ក្លិបបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារតែយុទ្ធសាស្ត្ររបស់គ្រូបង្វឹកមួយនេះ បានធ្វើការជម្រុះកីឡាករល្អៗចេញជាច្រើននាក់ ៕

Atalayar_Luis Suárez Atlético de Madrid

Suarez-Atletico-Twitter_571_855

ប្រភព៖ mmssport

Loading...