អាស៊ីអឺរ៉ុប ចុះចែកម៉ាស់ និង ជែលលាងដៃ ដល់ប្រជាពលរដ្ឋស្វាយជ្រុំ ដើម្បីការពារខ្លួនពីកូវីដ ១៩

0
54

កាលពីរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមការងាររបស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានរៀបចំពិធីចែកចាយម៉ាស់ និង ជែលលាងដៃ មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅតំបន់ស្វាយជ្រុំ ដែលជាទឹកដីរបស់កីឡដ្ឋាន AEU Sport Park របស់ក្លិបដែលមានមូលដ្ឋានៅខេត្តកណ្តាលខាងលើ ។

នៅក្នុងសកម្មភាពនេះ ក្រុមការងារ​​​ និងកីឡាករក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត​ បានចុះចែកម៉ាស់ចំនួន ៥០ ប្រអប់ និង ជេលលាងដៃ ៥០ដប ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅចំណុច ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយចាប់ផ្តើមពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៥រសៀល ។

គួរឱ្យដឹងដែរថា ក្លិបបាល់ទាត់​អាស៊ីអឺរ៉ុប យូណាយធីត ដ្បិតតែមិនសូវបានទទួលចំណាត់ថ្នាក់ល្អនៅក្នុងតារាងពិន្ទុលីគកំពូលកម្ពុជា ក៏ពិតមែន ក៏ប៉ុន្តែក្លិបនេះ ត្រូវបានគេចាត់ទុកថាជាក្លិបបណ្តុះបណ្តាលកីឡាករទាំងវិន័យ និង សមត្ថភាព ដែលតែងតែបានបណ្តុះបណ្តាលធនធានកីឡាករល្អៗ ដល់ក្លិបផ្សេងៗទៀតនៅក្នុងលីគកំពូលកម្ពុជា ឱ្យយកទៅប្រើប្រាស់បានលទ្ធផលយ៉ាងល្អ ៕

Loading...