លោក Pep Guardiola បានបន្តកុងត្រាថ្មីជាមួយ Man.City

0
100

​ថ្មីៗនេះគ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola  បានធ្វើការបន្តកិច្ចសន្យាជាមួយក្រុម Manchester City របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ចុងឆ្នាំ ២០២៣ ឯណោះ។

គ្រូបង្វឹតវ័យ ៤៩ ឆ្នាំរូបនេះ បានជួយឱ្យក្រុម Manchester City លើកពានរង្វាន់ English Premier League ២​ ដង, FA Cup និង ពានរង្វាន់ League Cups ចំនួន ៣ ដងដែរ ចាប់តាំងពីរូបលោកមកដឹកនាំក្រុមនេះក្នុងឆ្នាំ២០១៦ មក ។

សូបបញ្ជាក់ថាលោក Pep Guardiola ក៏ធ្លាប់មានប្រវត្តិដឹកនាំក្រុម FC Barcelona ២០០៨-២០១២ , Bayern Minch ២០១៣-២០១៦ និងក្រុម Manchester City ៕

ប្រភព៖ BBC

Loading...