Conor McGregor ប្រកាសវិលមកសង្វៀនវិញជាលើកទី ៣ ក្រោយចូលនិវត្តន៍មិនបានសម្រេច

កីឡាករ Conor McGregor ដែលល្បីល្បាញខ្លាំងកាលពីប្រកួតប៉ះជាមួយនឹង Floyed កាលពីឆ្នាំ ២០១៨ កន្លងទៅ បានប្រកាសថាខ្លួននឹងវិលត្រលប់មកកាន់សង្វៀនសាជាថ្មីម្តងទៀត ក្រោយពីប្រកាសចូលនិវត្តន៍មិនទាន់បាន ៣ ខែ ស្រួលបួលផង ។ 166-2 Conor McGregor v Donald Cerrone ការត្រលប់មកវិញរបស់អ្នកប្រដាក់អាមេរិកលើកនេះ គឺរូបគេនឹងត្រូវឡើងសង្វៀននាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ដែលគេត្រូវប៉ះជាមួយនឹងខ្លាកំណាច Dustin Poirier ដែលធ្លាប់ប្រកួត ៣២ ប្រកួត ឈ្នះ ២៦ ប្រកួត និង ចាញ់ ៦ ប្រកួត (ក្នុងនោះធ្លាប់ចាញ់ McGregor ១លើក)។ 139_Dustin_Poirier កីឡាករខាងលើធ្លាប់ប្រកាសចូលនិវត្តន៍ ៣ លើកមកហើយ តែមិនដែលដាច់ចិត្តដើរចេញពីសង្វៀនមែនទែនសោះ ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះ អាចរកលុយបានរាប់រយលានដុល្លារ ក្នុងការប្រកួតម្តងៗ នេះត្រូវបានគេចាត់ទុកថាជាមូលហេតុចម្បង នៃការចូលនិវត្តន៍មិនដាច់ស្រេចរបស់គេ ៕ 1200451953_1_5f451ab85bdb6e06042f693d1a933592.fit-760w conor_2 5edc9607f34d050a0a05e196 ប្រភព៖ Dailymail។