អាស៊ឺអឺរ៉ប ចាប់ដៃគូសហការជាមួយនឹង CFN ដើម្បីផ្សព្វផ្សាយវិស័យបាល់ទាត់កម្ពុជា

0
310

កាលពីថ្ងៃអាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ នៅអាគារមាសនៃសាកលវិទ្យាល័យអាស៊ឺអឺរ៉ុប ភាគីក្លិបបាល់ទាត់អាស៊ីអឺរ៉ុប និង គេហទំព័រ Cambodia Football News (CFN) បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ក្នុងការចាប់ដៃគូសហការដើម្បីផ្សព្វផ្សាយអំពីកីឡាបាល់ទាត់កម្ពុជា ។

នៅក្នុងការកិច្ចព្រមព្រៀងនោះ ភាគីទាំងសងខាងបានឯកភាពគ្នា ក្នុងដំណើរការគម្រោងផ្សព្វផ្សាយអំពីការប្រកួតលីគកំពូលកម្ពុជា និង ការប្រកួតនានារបស់ក្លិបអាស៊ីអឺរ៉ុប ក្នុងន័យលើកកំពស់ការយល់ដឹង និង ទាក់ទាញអ្នកទស្សនាឱ្យកាន់តែច្រើនក្នុងការប្រកួតបាល់ទាត់ក្នុងស្រុកនានា ។

គួរឱ្យដឹងដែរថា គេហទំព័រ Cambodia Football News គឺជាគេហទំព័រដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ក្នុងន័យលើកកំពស់វិស័យបាល់ទាត់ជាតិ ដើម្បីឱ្យអ្នកគាំទ្រកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ៕

Loading...