ខែនេះ ចាន់ រតនា ឡើងសង្វៀន ONE FC ទៀតហើយ ដោយប៉ះជើងខ្លាំងចិន Wei Xie

កីឡាករក្បាច់គុនចម្រុះជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា ត្រូវបានសង្វៀន ONE Championship ប្រកាសអំពីកាលបរិច្ឆេទជាក់លាក់នៃការប្រកួតរបស់ខ្លួនហើយ គឺនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ដែលត្រូវប្រកួតប៉ះដៃគូសញ្ជាតិចិន ។ 182be0c5cdcd5072bb1864cdee4d3d6e-25-780x455 11 ដៃគូសញ្ជាតិចិនរបស់ ចាន់ រតនា ត្រូវបានគេស្គាល់ថាជាជើងខ្លាំងមួយរូបដែល ឆ្លងកាត់ការប្រកួតក្បាច់គុនចម្រុះ ៦ ប្រកួត ឈ្នះ ៥ និង ចាញ់ម្តង ដែលមានឈ្មោះថា Wei Xie និង មានវ័យត្រឹមតែ ២៤ ឆ្នាំ តែប៉ុណ្ណោះ ។ Wei-Xie Xie-Wei-IMGL4661-2 គួរឱ្យដឹងដែរថា ចាន់ រតនា ជាកីឡាករខ្មែរដែលធ្លាប់ប្រកួតច្រើន និង ឈ្នះច្រើនបំផុត នៅ ONE Championship ដោយធ្លាប់ឆ្លងកាត់ការប្រកួត ៧ ដង ក្នុងនោះ ឈ្នះ ៥ ដង និងចាញ់ ២ ដង៕ 6364d3f0f495b6ab9dcf8d3b5c6e0b01-43-780x455 ប្រភព៖ ONE។