Floyd ប្រកាសឡើងសង្វៀនវិញ នៅខែកុម្ភៈឆ្នាំក្រោយ នៅប្រទេសជប៉ុន

អ្នកប្រដាល់សម្បូរលុយចាយដូចក្រដាស Floyd Mayweather បានប្រកាសលាការចូលនិវត្តន៍របស់ខ្លួនកាលពីពេលកន្លងទៅនេះ ដោយប្រកាសថ្ងៃយ៉ាងច្បាស់ក្នុងការវិលត្រលប់មកកាន់អាជីពប្រដាល់ឡើងវិញ គឺនៅខែកុម្ភៈឆ្នាំ ២០២១ ខាងមុខនេះ ។ 191122093623-floyd-mayweather-mcgregor-super-tease Errol Spence Jr v Mikey Garcia កីឡាករសញ្ជាតិអាមេរិកដែលមានកំណត់ត្រាមិនដែលចាញ់រូបនេះបានប្រកាសថា សង្វៀនដែលរូបគេនឹងចូលរួមនោះគឺជាការប្រកួតដ៏ធំមួយនៅជប៉ុន ដែលធ្វើឡើងនៅទីក្រុងតូក្យួ ។
ចំពោះដៃគូប្រកួត រូបគេបានបញ្ជាក់ថា មិនដឹងជានរណាឡើយ ហើយប្រកួតបែបណាក៏នៅមិនទាន់ដឹងឡើយ អ្វីដែលគេចង់ឱ្យដំណឺងនោះគឺការវិលមកកាន់សង្វៀនវិញរបស់គេតែប៉ុណ្ណោះ ។ Floyd Mayweather Jr. v Conor McGregor resizedcrop-adae50e96777b6810e94688ac3c72ba5-840x480 គួរឱ្យដឹងដែរថា Floyd Mayweather គឺជាកីឡាករដែលល្បីជាងគេរបស់អាមរិក ដែលធ្លាប់ផ្តួលដៃគូខ្លាំងៗ ដូចជា Many Paquiov, Mcgregor ដែលកំពុងកាន់កំណត់ត្រាមិនប្រកួតមិនដែលចាញ់សោះ ក្នុងការឡើងសង្វៀន ៥០ លើករបស់គេ ៕ 5fb250111c741f0019ac9e86 ប្រភព៖ AMS។