ប្រកួតគ្នាថ្ងៃមុន រវាង Mike Tyson និង Roy Jones នរណាឈ្នះនរណាចាញ់ ?

កាលបពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មានការប្រកួតមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់សេរី ដែលការប្រកួតនោះគឺជាការប៉ះគ្នារវាងស្តេចប្រដាល់លំដាប់ពិភពលោក ​Mike Tyson និង កីឡាករ Roy Jones Jr ។ 5f4f7c77e6ff30001d4e68e7 DXKKPMXZRJ66JKOTR2W6ENJLJQ skysports-mike-tyson-boxing_5188340 ក្នុងការប្រកួតប្រដាល់នេះ គឺត្រូវបានគេបន្ថយពី ១០ ទឹក មកត្រឹម ៨ ទឹកវិញ ដោយសារតែកីឡាករទាំង ២ សុទ្ធតែចូលនិវត្តន៍ ។
ក្រោយពីបញ្ចប់រយៈពេល ៨​​​ ទឹកគណៈកម្មការមិនអាចស្វែងរកជ័យជម្នះជូនកីឡាករណាម្នាក់បានឡើយ ដោយសារតែបច្ចេកទេស និង ថ្វីដៃរបស់កីឡាករទាំង ២ សុទ្ធ​តែនៅខ្លាំងល្អ ដោយឱ្យកីឡាករទាំង ២ បានត្រឹមស្មើគ្នា ។ Mike-Tyson-Roy-Jones-Jr GettyImages-1202603472-1024x691 គូររំឭកដែរថា Mike Tyson គឺជាកីឡាករប្រដាល់ដ៏ល្បីជាងគេបំផុតលំដាប់ពិភពលោក ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៩០ ដោយធ្លាប់ប្រកួត ៥៦ ដង ចាញ់ ៦ លើក ។ ចំណែកឯគូប្រកួតរបស់លោក ក៏មិនណយដែរ ដោយធ្លាប់ប្រកួត ៧៥ ប្រកួត ចាញ់ ៩ ប្រកួត ៕ 2a63ef231a6549d2ba0265d4d6ce9b69_md ប្រភព៖ trendsport