កាតារ និង ប្រកួតមិត្តភាពជាង ១០ ប្រកួតជាមួយក្រុមនៅអឺរ៉ុប ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2022

0
119

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានប្រកាសថាខ្លួននឹងទៅចូលរួមវគ្គជម្រុះ ​FIFA WORLD CUP ២០២២ ប្រចាំទ្វីបអឺរ៉ុប តបតាមការអញ្ជើញពីក្រុមខ្លាំងៗជាច្រើននៅតំបន់អឺរ៉ុប ។

FIFA-World-Cup-2022-Trophy

47283026_303

ការទៅចូលរួមនេះ សហព័ន្ធកីឡាបាល់ទាត់កាតារ បានបញ្ជាក់ថាខ្លួននឹងប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំងៗជាច្រើនដែលមានដូចជា ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់ និង លុចហ្សំបួ ជាដើម ដែលសរុបទាំងអស់គឺចំនួន ១០ ប្រកួត នៅថ្ងៃដែលប្រទេសទាំងនោះសម្រាកពីការប្រកួតក្នុងពូល ។

uu4jaajvcqjvhrnvhzpa

791718-01-05

គួរ​ឱ្យដឹងដែរថា កាតារគឺជាម្ចាស់ផ្ទះ FIFA WORLD CUP ២០២២ ដែលទទួលបានកៅអីវគ្គចែកពូល ​World Cup រួចជាស្រេច ។ តែក្រុមមួយនេះក៏មិនអន់ដែរ ដោយគេទើបតែបានគ្រងជើងឯកជាក្រុមខ្លាំងជាងគេនៅអាស៊ី ក្រោយឈ្នះពាន AFC ASIAN CUP កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ៕

dec5d-1

ប្រភព៖ AWMN

Loading...