កីឡាករបរទេសធ្លាប់ស៊ីស្រួលនៅចិន មួយចំនួន ដើរចេញពីលីគចិន ព្រោះសហព័ន្ធកំណត់ប្រាក់ខែពួកគេឱ្យទាបជាងមុនឆ្ងាយ

កាលពីពេលថ្មីៗនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគកំពូលចិន បានចេញសេចក្តីប្រកាសមួយដោយកំណត់ប្រាក់ពលកម្មអតិបរមារដល់កីឡាករបរទេស (ត្រឹម ៣ លាន ៦ សែន ដុល្លារ ក្នុងមួយឆ្នាំ) និង ក្នុងស្រុករបស់ខ្លួន (ត្រឹម ៧៥ ម៉ឹនដុល្លារ ក្នង ១ ឆ្នាំ) ចាប់ពីរដូវកាលក្រោយតទៅ។ chinese-super-league-alt s3-news-tmp-90538-guangzhou-evergrande-china-graphic-chinese_3410220--2x1--768 យោងតាមរបាយការណ៍ប្រធានសហព័ន្ធកីឡាបាល់​ទាត់​ចិនលោក Chen Xuyuan បានគូសបញ្ជាក់ថា ការចំណាយរបស់ក្លឹបនៅលីគកំពូលចិនគឺខ្ពស់ជាង J-League របស់ជប៉ុនប្រមាណ ៣ ដង និង ខ្ពស់ជាង K-League របស់កូរ៉េខាងត្បូង ១០ ដងឯណោះ តែចំពោះលទ្ធផលវិញ គឺធ្វើមិនសូវបានល្អទាល់តែសោះ។ download image គួរឱ្យដឹងដែរថា ការកាត់បន្ថយប្រាក់ខែអតិបរមានេះ ធ្វើឱ្យប៉ះពាល់ដល់ចំណូលកីឡាករបរទេសជាច្រើន ដែលត្រូវបានក្លិបចិនទាក់ទាញ ដោយការផ្តល់ប្រាក់ខែច្រើនជាងនៅអឺរ៉ុប។
ហើយវារឹតតែប៉ះពាល់ខ្លាំងដល់កីឡាករបរទេសជាច្រើន ដែលបានសម្រេចចិត្តចូលសញ្ជាតិចិន ដែលអាចទទួលបានត្រឹមតែ ៧៥ ម៉ឺនដុល្លារតែប៉ុណ្ណោះក្នុង ១ ឆ្នាំ។ ប្រការនេះ វាបានធ្វើឱ្យកីឡាករបរទេសចូលសញ្ជាតិចិនជាច្រើន បានបញ្ចប់កុងត្រារបស់ខ្លួននៅចិន៕ paulinho-cahill-ramires-cover-graphic_3406588 fbl-chn-elkeson-040440 ប្រភព​៖ sportbible