កីឡាការនី ហែម ថុនវិទិនី ដែលជាកីឡាការិនីហែលទឹកលេខ ១ របស់កម្ពុជា កំពុងតែត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដានសង្គមហ្វេសប៊ុក ដោយសារតែសមត្ថភាពដ៏ពូកែខាងផ្នែកហែលទឹក និង រួមផ្សំទាំងរូបរាងដ៏ស្រស់ស្អាតរបស់នាង។
ដ្បិតតែមិនទាន់ចូលរោងការក៏ពិតមែន តែនាងត្រូវបានគេដឹងថាមានម្ចាស់ចិត្តរួចទៅហើយ ដែលបុរសនោះគឺជាអ្នកកីឡាករដូចគ្នា ដោយមានឈ្មោះថា អាឡិច យូ (Alex You)។ សព្វថ្ងៃបុរសសង្ហារូបនោះ គឺជាកីឡាករអ្នកចាំទីរបស់ក្លិបស្វាយរៀង បន្ទាប់ពីលេងឱ្យភ្នំពេញក្រោន និង បឹងកេត កាលពីរដូវកាលកន្លងទៅ ។
កូនកាត់ខ្មែរ-អាមេរិកាំង អាឡិច យូ តែងតែត្រូវបាន កញ្ញា ហែម ថុនវិទិនី សរសើរជារឿយៗថាជាបុរសល្អ ដែលតែងតែយល់ចិត្តនាង មិនថាទោះបីជារវល់នឹងការងារជាកីឡាករបាល់ទាត់យ៉ាងណាក្តី ក៏មិនដែលទុកឱ្យនាងនៅឯកាដែរ៕
។






