ក្លិបខេត្តព្រៃវែង ធ្វើការបន្ទាន់សម័យ ឡូហ្គោក្លិបឱ្យកាន់តែទំនើប និង អស្ចារ្យជាងមុន

0
354

កាលពីយប់ថ្ងៃសៅរ៏ ទី ០២ ខែមករា ឆ្នាំ ២០២១​ កន្លងទៅនេះ ក្រុមបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមជើងឯកថ្នាក់ខេត្តពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ិនសែន ថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២០ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាក្លិបរបស់ខ្លួន សម្រាប់ប្រើប្រាស់ជាផ្លូវការចាប់ពីឆ្នាំ ២០២១ នេះតទៅ ។

123848832_409159373803340_494302846311965922_n

118560360_354389152613696_4643392819204463750_o

និមិត្តសញ្ញាចាស់

 

ចំពោះនិមិត្តសញ្ញាថ្មីនេះ ត្រូវបានធ្វើការបន្ទាន់សម័យឱ្យត្រូវតាមស្តង់ដានិមិត្តសញ្ញាសម័យទំនើប ដោយមានរំលេចផ្ទៃពណ៍ខៀវ និង មានស៊ុមពណ៍ទឹកមាស ។ ចំណែកឯ រូបតំណាងក្លិបមួយនេះ គឺរូបស្ត្រីខ្មែរបង់ក្បាលនឹងក្រម៉ា កាន់គួរស្រូវដែលទើបនឹងច្រូត អមដោយកន្តៀវ និង រូបនាគរាជនៅពីក្រោយ គឺនៅរក្សាដដែល គ្រាន់តែកែច្នៃឱ្យទាន់សម័យជាងមុន ។

134957891_450165283036082_8649216662896411490_n

និមិត្តសញ្ញាថ្មី

123925670_409158960470048_3463394917483249124_n

គួរឱ្យដឹងដែរថា ក្លិបបាល់ទាត់ខេត្តព្រៃវែង គឺជាក្លិបបាល់ទាត់ថ្នាក់ខេត្តដំបូងបង្អស់ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានឈ្នះពានថ្នាក់ខេត្ត ហើយដណ្តើមបានលេខ ៣ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ថ្នាក់ជាតិ បានទៀត ៕

123842869_409802250405719_1098909583751398003_n

123739300_409802480405696_5513032135196361523_n

ប្រភព៖ PVFC

Loading...