នាព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី ០៥ ខែមករា ឆ្នាំ ២០២០ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដំណើរការឡើងវិញនូវការប្រកួតធំៗចំនួន ៤ ។ ការប្រកួតទាំង ៤ នោះរួមមាន ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ជម្រើសជើងឯកជាតិលីគ២ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ ឆ្នាំ អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ ព្រមទាំងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ ដែលនឹងដំណើរការតាមកាលបរិច្ឆេទដូចខាងក្រោម៖
១.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
២.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
៣.ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំ និងអាយុក្រោម ១៨ ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
៤.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
គួរឱ្យដឹងដែរថា កាលពី ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតទាំងអស់ ក៏ដូចជាសកម្មភាពកីឡានៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ ១៩ ក្រោយពីមានការផ្ទុះនៅក្នុងសហគមន៍កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ៕
ប្រភព៖ FFC