ManU ទិញបានកីឡាករខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ ម្នាក់ ភ្ជាប់ជាមួយកុងត្រា ៥ ឆ្នាំ

0
150

កាលពីព្រឹកថ្ងៃសុក្រ ទី ០៨ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបបិសាចក្រហម ManU បានប្រកាសស្វាគមន៍សមាជិកថ្មី គឺខ្សែប្រយុទ្ធស្លាបស្តាំ ​Amad Diallo ដែលទើបតែនាំចូលមកពីក្លិប Atalanta ក្នុងតម្លៃខ្លួន ៣៨ លានផោន ។

136661056_10158279643307746_4944004734874717114_o

Paul-Pogba-and-Didier-Drogba-send-message-to-Amad-Diallo

ការទទួលបានខ្សែប្រយុទ្ធខាងលើក្នុងតម្លៃ ៣៨ លានផោននេះ អាចចាត់ទុកថាជាការចំណេញរបស់ ManU ដែលទទួលបានខ្សែប្រយុទ្ធរូបនេះទាបជាងតម្លៃទីផ្សារ (៤៣.៤ លានផោន) ។ ទិញបានធូរថ្លៃបែបនេះ ក្លិបបិសាចក្រហម បានសម្រេចចិត្តចុះកុងត្រាកីឡាកររូបនេះ ដល់ទៅ ៥ រដូវកាល ពោលគឺនឹងផុតកុងត្រានៅចុងរដូវកាល ២០២៥-២០២៦ ។

Ejl33IhXsAQo9_G

គួរឱ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធ វ័យ ១៩ ឆ្នាំ Amad Diallo ទើបតែត្រូវបានតម្លើងឱ្យចូលឈុតធំ Atalanta តែប៉ុណ្ណោះ ក៏ប៉ុន្តែអាចរកគ្រាប់បាល់បានភ្លាមតែម្តង រហូតទាក់ចិត្ត ManU ឱ្យទិញយកភ្លាមៗក្រោយពីបង្ហាញខ្លួនទើបតែបាន ៤ ប្រកួតប៉ុណ្ណោះ នៅក្លិបចាស់ ៕

_methode_times_prod_web_bin_fe64bfe6-080b-11eb-9364-66fa8aae4c3f

newFile-5

ប្រភព៖ ManU

Loading...