លទ្ធផលចាប់ពូល AFC CUP របស់ បឹងកេត និង វិសាខា នឹងដឹងជាក់ច្បាស់នៅ ចុងខែនេះ

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងធ្វើពិធីចាប់ពូល ការប្រកួតពានរង្វាន់ AFC CUP និង AFC Champions Leauge រដូវកាល ២០២១ របស់ខ្លួន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នៅឯទីស្នាក់ការរបស់ខ្លួន ដែលស្ថិតនៅក្នុងរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

maxresdefault (1) 136653753_791946181402544_4071843847566213801_o ក្នុងការចាប់ពូលនេះនឹងធ្វើឱ្យក្រុមទាំងអស់ក្នុងពានរង្វាន់ទាំង ២ នេះ បានដឹងច្បាស់ថាខ្លួននឹងស្ថិតនៅក្នុងពូលណា ជាមួយនឹងក្លិបណាខ្លះ ។
ចំពោះពានរង្វាន់ AFC CUP វិញ ក្នុងមួយពូលមាន ៤ ក្រុម ដែលជាក្រុមមកពីប្រទេសផ្សេងគ្នា ។ 131383473_2887580931530990_68918275550939343_n 3759-1000 កម្ពុជា មានក្លិប ២ ដែលចូលរួមក្នុងពាន AFC CUP ដែលបឹងកេត បានឡើងវគ្គចែកពូលដោយស្វ័យប្រវត្តិ ចំណែកឯវិសាខា ត្រូវជម្រុះ ដោយប៉ះក្រុមមកពីទីម័រ Laenok United ដើម្បីទទួលបានកៅអីទៅជួបក្រុម Persipura របស់ឥណ្ឌូនេស៊ី ហើយបើឈ្នះទើបទទួលឱកាសមកកាន់វគ្គចែកពូល ៕ 131217108_2887544864867930_5500404743055851543_o unnamed (1) ប្រភព៖ sanout។