ថ្មីៗនេះសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងរៀបចំការប្រកួតបាល់ទាត់នារី The Women’s Football Championship 2020 ទ្បើងវិញនៅសប្តាហ៍នេះ បន្ទាប់ពីផ្អាកអស់មួយរយៈដោយសារតែវិរុសកូវីត ១៩ កន្លងមកនេះ។
សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសថាមិនត្រឹមតែពានរង្វាន់ The Women’s Football Championship 2020 ទេដែលនឹងត្រូវចាប់ទ្បើងវិញនៅថ្ងៃ ១៧ ខែមករា ឆ្នាំ២០២១ ប៉ុន្តែការប្រកួតបាល់ទាត់លីគយុវជនក្រោម ១៥ ឆ្នាំ និង ១៨ ឆ្នាំចាប់វិញផងដែរ។
ជាមួយគ្នាផងដែរការប្រកួតបាល់ទាត់លីកលំដាប់ទី ២ របស់ប្រទេសកម្ពុជា នឹងត្រូវចាប់វិញនៅថ្ងៃ ១២ ខែមករា ឆ្នាំ២០២១ ខណៈដែលពានរង្វាន់ The Futsal Cup 2020 ក៏ចាប់ទ្បើងវិញនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះផងដែរ៕

ប្រភព៖ Aseanfootball