ថ្មីៗនេះEnglish Premier League បានប្រកាសថាមានអ្នកវិជ្ជាមាននៃជំងឺកូវីដ ១៩ ចំនួន ៣៦ ករណីបន្ថែមទៀត បន្ទាប់ពីបានធ្វើតេស្ត៍ជាលើកចុងក្រោយ។
Premier League បានធ្វើតេស្ត៍ពីរលើកចំនួន ២,៥៩៣ សំណាក្នុងសប្តាហ៍កន្លងទៅនេះលើកីទ្បាករ គ្រូបង្វឹក និងមន្ត្រីការងារពាក់ព័ន្ធទាំងអស់។ ចន្លោះពីថ្ងៃទី ៤ ដល់ទី៥ ខែមករា មានអ្នកឆ្លង ២៧ នាក់បានតេស្ត៍វិជ្ជាមាននៃជំងឺកូវីដ ១៩ និងជាង ៩ នាក់ទៀតក៏ត្រូវបានរកឃើញថាឆ្លងផងដែរ អំទ្បុងពេលការធ្វើតេស្ត៍ពីថ្ងៃទី ០៨ ដល់ទី ១០ ខែមករា។
សូមបញ្ជាក់ថាចំនួនករណីថ្មីនេះគឺមានការថយចុះបន្តិចបន្ទាប់ពីការធ្វើតេស្ត៍កាលពីសប្តាហ៍មុនច្រើនបំផុតរហូតដល់ ៤០ ករណី៕
ប្រភព៖ BBC