ម៉ាឡេស៊ី នឹងប្រើត្រឹមឈុតយុវជនអាយុក្រោម១៩ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម

0
467

យោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសជាផ្លូវការថាឈុតយុវជនអាយុក្រោម ១៩ ឆ្នាំ របស់ខ្លួន នឹងចូលរួមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ នៅក្នុងប្រទេសវៀតណាម សម្រាប់វិញ្ញាសារបាល់ទាត់បុរស ។

AFF-u18-AUS-vs-MAS

SEA-Games-2021

ការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាមឆ្នាំ​នេះ ត្រូវបានគេដឹងថាគ្រោងនឹងកំណត់យកឈុតយុវជនអាយុក្រោម ២៣ ឆ្នាំ សម្រាប់ការប្រកួតប្រជែង ។ ដូចនេះ មានន័យថា ម៉ាឡេស៊ី និង ចាញ់ប្រៀបប្រទេសនានាក្នុងតំបន់អាស៊ាន ដោយសារតែការដាក់ឈុតយុវជនអាយុក្រោម ១៩ ឆ្នាំសុទ្ធនេះ ។

loxp34uhqzbvbnweeuxs

images

ចំពោះការដាក់ឈុតយុវជននេះ សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បានបង្ហាញថាគឺដើម្បីបណ្តុះយុវជនឈុតនេះ ឱ្យកាន់តែខ្លាំងក្លា ដោយពួកគេគឺជាអនាគតបាល់ទាត់របស់ម៉ាឡេស៊ី ។ ហើយម្យ៉ាងទៀត ដោយសារតែឈុតធំរបស់ម៉ាឡេស៊ី ត្រូវបានភារកិច្ចក្នុងការប្រកួតជាច្រើនដូចជា ​AFF Suzuki Cup និង វគ្គជម្រុះ World Cup ជាដើម៕

esluxipnvy1anpqkcfu0

AFF-U18-INA-vs-MAS-2-e1566047464177

ប្រភព៖ FAM

Loading...