វិសាខា យកឈ្នះ ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រ Siem Reap Charity Cup 2021

0
141

នៅថ្ងៃពុធ ទី ២០ ខែមករា ឆ្នាំ ២០២១ ក្នុងការប្រកួត ពានរង្វាន់សប្បុរសធម៌  Siem Reap Charity Cup ២០២១ រវាងក្រុមបាល់ទាត់ វិសាខា និង ព្រះខ័នរាជស្វាយរៀង បានរកឃើញក្រុមមួយដែលត្រូវឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមបាល់ទាត់វិសាខា។

140316895_3274667625970579_5547799535645577341_n

139912784_3272463662857642_5226458739282152259_o

ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ២ ទល់នឹង ១ ដោយវគ្គទី ១ ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់នាំមុខបានដោយ កីឡាករ Jean Marie Privat នៅនាទីទី ៣១ ។ ចូលមកដល់តង់ទី ២ វិសាខា រកបាន ២ គ្រាប់ផ្ទួនៗ ដោយកីឡាករ ឆេង ម៉េង និង ទៀត គឹមហេង ។

Capture

គួរឱ្យដឹងដែរថា នៅថ្ងៃទីព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នឹងមានការប្រកួតមួយទៀត រវាងក្រុមអង្គរថាយហ្គើរ និង ក្រសួងការពារជាតិ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រទៅជួបនឹងវិសាខា ដែលឈរចាំនៅវគ្គផ្តាច់ព្រ័ត្រនេះ៕

140280029_3271453839625291_5753092556823481744_o

133718971_1605515476326129_4878806921266196328_o

Loading...