ចាំអ៊ុតមើល តើក្រុមណាឡើងទៅជួបវិសាខា វគ្គផ្តាច់ព្រ័ត្រ SCC2021

0
130

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ ២០២១ នេះ ការប្រកួត Siem Reap Charity Cup មានការប្រកួត ១ គូទៀត ដោយក្លិបអង្គរថាយហ្គើរ និងត្រូវជួបជាមួយនឹង ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅវេលាម៉ោង ៣ និង ៣០ នាទីល្ថាច នៅកីឡដ្ឋាន SRU ។

136079533_2916481218571109_5796987402800939100_o

140719883_2002999559836929_4650937246586723553_o

ការប្រកួតនេះនឹងត្រូវស្វែងរកក្រុមខ្លាំង ១​ ក្រុមដើម្បីឡើងទៅជួបក្រុមវិសាខា ដែលឈេចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ។

135215301_1991203897683162_6869290692947807487_o

138619064_1999159443554274_7854997561988021223_o

គួរឱ្យដឹងដែរថា ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនាក្នុងការប្រកួតពានរង្វាន់សប្បុរធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាបតាមរូបភាពជា Football Clinic ៕

139672969_1615793198631690_8390420313498163703_o

Loading...