Ajayi Opeyemi Korede នឹងទៅលេងឱ្យព្រៃវែងវិញ នារដូវកាល ២០២១

0
257

ក្លិបវិសាខា កំពុងតែរៀបចំបញ្ចូលកីឡាករបរទេសម្នាក់ទៀត គឺ កីឡាករ Ajayi Opeyemi Korede សញ្ជាតិនីហ្សេរីយ៉ា ឱ្យចូលរូមជាមួយនឹងក្រុមបាល់ទាត់ខេត្តព្រៃវែង ប្រសិនបើក្លិបនៅលេងនៅលីគទី ២ កម្ពុជា មួយនេះ អាចឡើងមកកាន់លីគកំពូលកម្ពុជាបាននៅរដូវកាល ២០២១ ខាងមុខនេះ។

Capture

52607837_2113823362036782_4967435174552797184_o-600x479

ហាក់មិនមានការសង្ស័យអ្វីឡើយ ដោយសារតែក្លិបវិសាខា មានកីឡាករបរទេសជាច្រើនដែលអាចនឹងមិនចុះក្នុងបញ្ជីដាក់ឱ្យលេងនារដូវកាល ២០២១ ខណៈដែលក្លិបខេត្តព្រៃវែង ដែលស្និទ្ធនឹងវិសាខាកំពុងតែត្រូវការធនធានកីឡាករបរទេស ដើម្បីប្រជែងចំណាត់ថ្នាក់ល្អនៅលីគកំពូលកម្ពុជា។

67712392_2075513555885998_1410081593418055680_o

maxresdefault

គួរឱ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ ក៏មានការបែកធ្លាយមកដែរថា កីឡាករសញ្ជាតិអូប៊េគីស្ថាន Alisher Mirzaev នឹងត្រូវផ្ទេរទៅកាន់ក្លិបខេត្តព្រៃវែង នារដូវកាល ២០២១ នេះដែរ ។ ទោះជាយ៉ាងណាក្តី ក្លិបទាំង ២ មិនទាន់បញ្ចេញព័ត៌មានអ្វីទាំងអស់ចំពោះការផ្ទេរនេះ ដោយរង់ចាំការបញ្ចប់លីគទី ២ សិន៕

83994549_134722274682962_4942163810321432576_n-1

ប្រភពៈ FootballTeeNDee

Loading...