AFC CUP បឹងកេត ស្ថិតនៅពូលខ្លាំង ខណៈដែលវិសាខា នៅពូល I

ការចាប់ពូលប្រកួតពានរង្វាន់ AFC CUP ២០២១ បានធ្វើឡើងនៅថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ ២០២១ នេះ នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
ដោយលទ្ធផលវគ្គចែកពូលនេះ បានចេញជាផ្លូវការហើយ ដែលមានការបែងចែកជា ៣ តំបន់គឺ តំបន់ខាងលិច តំបន់ខាងត្បូង និង តំបន់អាស៊ាន ។ opyfelw8s5widhjxw91g 122897057_3712545092123891_2842302616629329955_o ក្រុមតំណាងឱ្យកម្ពុជា គឺបឹងកេត ស្តិតនៅក្នុងពូល G ជាមួយនឹងក្រុមជើងខ្លាំង Hanio FC (វៀតណាម) Bali United (ឥណ្ឌូនេស៊ី) និង ក្រុមដែលឈ្នះវគ្គជម្រុះ (អាចជាក្រុមមកពី ព្រុយណេ ឡាវ ឫ មីយ៉ាន់ម៉ា) ។ ចំពោះ វិសាខា វិញ ប្រសិនបើយកឈ្នះក្រុមពីទីម័រ និង ឥណ្ឌូនេស៊ី នឹង ទទួលបានកៅអីចូលទៅក្នុងពូល ​H ដែលស្ថិតនៅពូលជាមួយក្រុម Kedah Darul Aman (ម៉ាឡេស៊ី) Lion City Sailors (សិង្ហបូរី ) និង Saigon (វៀតណាម) ៕ photo_2021-01-27_14-21-34 photo_2021-01-27_14-21-33 ពានរង្វាន់ AFC CUP 2021 គ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានក្រុមចំនួនចំនួន ៥១ មកពីប្រទេសចំនួន ៣១ ប្រកួតគ្នាដណ្តើមពានរង្វាន់មួយនេះ ៕ visakha-wins afc_cup-678x381-1 ប្រភពៈ afccup