ម្ចាស់ពាន Siem Reap Charity Cup នឹងបើកការប្រកួត Pre-Season របស់ខ្លួន នៅថ្ងៃទី ០៥ ខែកុម្ភៈ

នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុនផ្គត់ផ្ទង់សម្ភារៈកីឡា Forward បានប្រកាសអំពីការប្រកួតពានរង្វាន់ Pre-Season មួយ ដែលនឹងធ្វើឡើងនៅលើទឹកដីរបស់កីឡដ្ឋានវិសាខា ចាប់ពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។ 143798589_430297178408063_4485301308544644710_o 127034474_3949546058406222_749158828779379127_o ការប្រកួតនេះត្រូវបានប្រកាសថានឹងចូលរួមប្រកួតដោយក្រុមខ្លាំងចំនួន ៤ គឺ ម្ចាស់ផ្ទះវិសាខា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លិបបាល់ទាត់ភ្នំពេញក្រោន និង ក្លិបបាល់ទាត់មកពីខេត្តសៀមរាប អង្គរថាយហ្គើរ ។
ចំពោះរូបមន្តប្រកួតត្រូវបានដឹងថាប្រើរូបមន្តចាញ់ធ្លាក់ ។ 122397774_2854470171438881_8300986016273828611_o 122577785_1911300649006821_7753211034628723194_o 122207806_3855285787832250_2901702016978813488_o យ៉ាងណាមិញ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ នឹងមានការប្រកួតចំនួន ២ គូ ហើយនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមដែលឈ្នះនឹងត្រូវដណ្តើមជើងឯក ឯ ក្រុមចាញ់ត្រូវប្រកួតដណ្តើមលេខ ៣ ។ 143484877_3292457904191551_4408744951903849874_o ប្រភពៈ forward។