ម្ចាស់ផ្ទះបឹងកេត រងបរាជ័យ ក្នុងប្រកួតដំបូង ខេមបូឌា អ៊ែរវ៉េ ២០២១

នៅថ្ងៃអង្គារ៍ ទី ០២ ខែមករា ឆ្នាំ ២០២១ ក្នុងការប្រកួតពានរង្វាន់ ខេមបូឌា អ៊ែរវ៉េ Pre-season Cup 2021 មានការប្រកួតបើកឆាកចំនួន ១ គូ ដែលជាជំនួបរវាងក្រុមម្ចាស់ផ្ទះបឹងកេត និង ក្រុមនគរបាលជាតិ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ។ 144208050_3977661108945620_3431776508769829792_o 1 នៅតង់ទី ១ នៃការប្រកួតក្រុមម្ចា់ស់ផ្ទះហាក់ធ្វើមិនសូវបានល្អទាល់តែសោះ ដោយត្រូវបានក្រុមភ្ញៀវនាំមុខ ២ គ្រាប់ ដោយបញ្ចប់ទៅដោយលទ្ធផលបណ្តោះអាសន្ន ២ ទល់នឹង ០ ។
ចូលមកដល់តង់ទី ២ បឹងកេតរកបាន ១ គ្រាប់វិញដោយបាល់ប៉េណាល់ទីនៅនាទីទី ៦៥ ។ ហើយលទ្ធផលបានបញ្ចប់ដោយលទ្ធផល បឹងកេត ១ នគរបាលជាតិ ២ ។ 145527078_3979775045400893_2760108240217017776_o 116475748_580036039355629_2189828218535178836_o ការប្រកួតពានរង្វាន់មិត្តភាព PRE-SESSION CUP 2021 រៀបចំដោយ ក្លិបបាល់ទាត់បឹងកេត ចាប់ផ្តើមពីថ្ងៃអង្គារ៍ ០២ កុម្ភៈ ២០២១ ដល់​ថ្ងៃអង្គារ៍ ០៩ កុម្ភៈ ២០២១​ ដែលមានក្លិបចំនួន ៤ ចូលរួមដូចជា បឹងកេត នគរបាលជាតិ​​ អាសុី អឺរ៉ុប និង អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ៕ 143256021_969239990272241_5702217925103630503_o-600x400 photo_2021-02-02_11-16-16