តោះមកដឹងពីប្រាក់រង្វាន់ សម្រាប់ក្រុមទាំង ៤ ដែលចូលរួម ពាន Forward Pre-Season Cup

កាលពីរាត្រី ថ្ងៃអាទិត្យ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Forward Pre-Season Cup ២០២១ នេះ មានការប្រកួតចំនួន ២ គូ គឺគូដណ្តើមលេខ ៣ ព្រះខ័នរាជស្វាយរៀង ជួបជាមួយនឹង អង្គរថាយហ្គឺរ និង គូដណ្តើមពានរង្វាន់ វិសាខា ជួបជាមួយនឹង ភ្នំពេញក្រោន ។ 146993319_3321061684664506_5787670091748495372_o 145590496_436285211142593_2379332338647394196_o ជាលទ្ធផល ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះអង្គរថាយហ្គឺរ ២ ទល់នឹង ០ ។
ឯភ្នំពេញក្រោន​ បានឈ្នះជើងឯកពាននេះ ដោយយកឈ្នះវិសាខា ដោយលទ្ធផល ៣ ទល់នឹង ២ ។ 147834616_436279234476524_8401078368217835017_o 146616081_436389527798828_8379831808577008609_o គួរឱ្យដឹងថា ម្ចាស់ពាននេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលនូវទឹកប្រាក់ចំនួន ៤ លានរៀលនឹងពានមួយ ចំណែកក្រុមលេខជើងឯករង ម្ចាស់ផ្ទះវិសាខា បានទទួលទឹកប្រាក់ ៣ លានរៀល ។ ក្រុមលេខ ៣ ព្រះខ័នរាជស្វាយរៀងទទួលបានទឹកប្រាក់ ២ លានរៀល ឯ ក្រុមលេខ ៤ អង្គរថាយហ្គឺរ ទទួលបានទឹកប្រាក់ ១ លានរៀល ៕ 147039218_4139569502737209_3630278447923280262_o 145695112_3321061787997829_5723591506881323962_o