នៅថ្ងៃអង្គារ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែង បានប្រកាសអំពីការរៀបចំប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពមុនចាប់ផ្តើមរដូវកាល ២០២១ របស់ខ្លួន ដែលមានឈ្មោះថា Prey Veng Pre-Season Cup 2021 ។
ការប្រកួតនេះ គ្រោងនឹងប្រព្រឹត្តធ្វើឡើងនៅកីឡដ្ឋានខេត្តព្រៃវែង ចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ។ ដោយមានការចូលរួមពីក្លិបបាល់ទាត់អាជីពបួនក្នុងលីគកំពូលកម្ពុជា ដែលមានដូចជា ក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ក្រុមបាល់ទាត់វិសាខា ក្រុមបាល់ទាត់គិរីវវង់សុខសែនជ័យ និង ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ។
ចំពោះរូបមន្តប្រកួត គឺអនុវត្តន៍តាមរូបមន្តចាញ់ធ្លាក់ ដោយមានការប្រកួតចំនួន ៤ ប្រកួត ក្រុមឈ្នះឡើងទៅដណ្តើមជើងឯក ឯក្រុមចាញ់ប្រកួតគ្នាដណ្តើមលេខ ៣ ហើយការចាប់ឆ្នោតគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ក្រោយនេះ ៕
ប្រភព៖ PVFC