តោះមកស្គាល់ ខ្សែបម្រើថ្មីវិសាខា Charlie ដែលធ្លាប់លេងនៅ Newcastle និង លីគកំពូលសិង្ហបូរី

កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសអំពីវត្តមានខ្សែបម្រើរបស់ខ្លួន ដែលជាកីឡាករសញ្ជាតិអង់គ្លេស Charlie Machell នឹងជាកីឡាករបរទេសទី ៥ របស់ខ្លួនដែលនឹងជួយក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ខាងមុខនេះ ។ 601cafc5da0fd_1612492740_small 9774L និយាយពី Charlie Machell វិញ រូបគេមានអាយុ ២៦ ឆ្នាំ កើតនិងហ្វឹកហាត់បាល់ទាត់ដំបូងតាំងពីអាយុ ៨ ឆ្នាំ ជាមួយនឹង ​Newcastle United រហូតដល់ឆ្នាំ ២០១១ មុននឹង ឡើងមកលេងនៅលីគ ២ ដាណីម៉ាក ក្នុងឆ្នាំ ២០១៧ ។
នៅឆ្នាំ ២០១៩ គេបានផ្ទេរមកលីគកំពូលកម្ពុជាម្តងហើយ ដោយចូលរួមជាមួយនឹងស្វាយរៀង នឹងជួយឱ្យក្រុមលើកពាន លីគកំពូលកម្ពុជា ។ ចូលឆ្នាំ ២០២០ គេបានផ្លាស់ទៅលេងនៅ Houngant United នៃលីគកំពូលសិង្ហបូរី ដែលបានបង្ហាញខ្លួនបានយ៉ាងល្អ ក្នុងពាន AFC CUP ។ dGe0gh6w download maxresdefault ចំពោះការចូលរួមជាមួយនឹងវិសាខាលើកនេះ គេសង្ឃឹមថា Charlie នឹងអាចជួយក្រុមបានល្អក្នុងការដណ្តើមពាន MCL ក៏ដូចជាពាន AFC CUP វគ្គជម្រុះ ខណៈដែលវិសាខា ត្រូវជម្រុះដល់ទៅ ២ ប្រកួតជាមុនសិនមុននឹងទទួលបានឱកាសទៅលេងវគ្គចែកពូល ៕ 149271109_3327188870718454_6223726013822203833_o