Park Hang-seo៖ ខ្វល់អីរឿងកុងត្រា ឱ្យតែវៀតណាមលើកពាន លុយមករកខ្ញុំហើយ

0
192

លោក Park Hang-seo ដែលត្រូវបានគេស្គាល់ថាជា គ្រូបង្វឹកតែម្នាក់គត់ដែលបានដឹកនាំក្រុមជម្រើសជាតិវៀតណាម ឱ្យឡើងដល់ចំណុចកំពូលបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នឹងត្រូវអស់សុពលភាពកុងត្រារបស់ខ្លួន ជាមួយនឹងជម្រើសជាតិ​វៀត​ណាម នៅចុងឆ្នាំ ២០២១ នេះហើយ ។

hlv-park-hang-seo-chua-the-chac-co-su-dung-van-hau-o-sea-games

hlv-park-hang-seo-dang-chuan-bi-ky-cang-cho-vong-loai-u22-chau-a-2020-1552996400-width1000height666

លោក Park បានបង្ហាញថា លោកហាក់មិនសូវខ្វល់ខ្វាយអំពីរឿងបន្តកុងត្រាថ្មីនោះឡើយ ពីព្រោះការងារលោក គឺត្រូវធ្វើយ៉ាង​ណាឱ្យវៀតណាម នៅតែជាប្រទេសលេខ ១ ផ្នែកបាល់ទាត់ នៅក្នុងតំបន់អាស៊ាន ដូចសព្វថ្ងៃ។ មួយវិញទៀត ក្នុងឆ្នាំនេះ​វៀត​ណាម​ ក៏ជាម្ចាស់ផ្ទះស៊ីហ្គេម ដូចនេះ ច្បាស់ណាស់បើវៀតណាមលើកពានស៊ីហ្គេម គ្មានអ្វីត្រូវឆ្ងល់ឡើយ គឺលោកនឹងបន្ដកុងត្រាថ្មីនៅទីនេះ។

hlv-park-hang-seo-105826

VietnamNationalTeam_SGRl

គួរឱ្យដឹងថា កុងត្រាចាស់របស់លោក បានធ្វើឡើងកាលពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលកាលនោះ លោកបានចុះកុងត្រាបង្វឹកក្រុមជម្រើសជាតិវៀតណាម រយៈពេល ៤ ឆ្នាំ (២០១៧ ដល់ ២០១៩)។ កុងត្រានោះ ក៏បានបញ្ជាក់ដែរថា កុងត្រារបស់លោកនឹងត្រូវបានតដោយស្វ័យប្រវត្តិ ប្រសិនបើលោកអាចដឹកនាំក្រុមបានយ៉ាងល្អ នៅពេលដែលកុងត្រាជិតបញ្ចប់៕

nong-hlv-park-hang-seo-nhan-an-phat-nang-tu-afc1581405359

Park-Hang-Seo

Loading...