ទើបចុះកុងត្រាបានប៉ុន្មានថ្ងៃ អ្នកចាត់ការជម្រើសជាតិកម្ពុជា ត្រូវក្លិបបញ្ចប់កុងត្រាភ្លាមៗ

0
67

កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ​Keisuke Honda ត្រូវបានក្លិបថ្មីរបស់ខ្លួន Portimonense ដែលជាក្លិបលេងនៅក្របខណ្ឌកំពូលរបស់ ព័រទុយហ្គាល់ បញ្ចប់កុងត្រាវិញយ៉ាងតក់ក្រហល់ ក្រោយពីទើបតែបានចុះកុងត្រាទៅចូលរួមជាមួយនឹងក្លិបមួយនេះ បានតែ ៥ ថ្ងៃតែប៉ុណ្ណោះ ។

f53cfd233db31bb1ff5a8f9f1e54b1f5

keisuke-honda

ក្លិប Portimonense បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីការចេញសេចក្តីប្រកាសនេះ ដោយសារតែក្លិបមិនអាចចុះឈ្មោះអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើចូលក្នុងក្រុមរបស់ខ្លួនបាន ។ កំហុសបច្ចេកទេសនៃការចុះកុងត្រានេះ ក្លិបបានប្រកាសថាមានការយល់ស្របពីកីឡាករ Keisuke Honda ដែរ បន្ទាប់ពីមានការចរចាគ្នាជាមួយនឹងក្លិប ។

16964

portimonense-getafe-7

គួរឱ្យដឹងដែរថា Keisuke Honda បានចាកចេញពីក្លិប Botafogo នៃលីគកំពូលប្រេស៊ីលកាលពីខែធ្នូកន្លងទៅ ដោយទំនេរមិនមានក្លិបលេង រហូតដល់ដើមខែកុម្ភៈនេះ ទើបបានចុះកុងត្រាលេងនៅ Portimonense ក៏ប៉ុន្តែច្បាប់នៃលីគកំពូលព័រទុយហ្គាល់តម្រូវឱ្យកីឡាករដែលគ្មានក្លិបត្រូវទំនេរយ៉ាងហោចណាស់ ក៏ ៣ ខែដែរទើបអាចនាំចូលកាន់ក្លិបនៃក្របខណ្ឌនេះបាន ៕

honda

japones-honda-botafogo_crop1597681776439.jpg_554688468

ប្រភព៖ sportsfinding

Loading...