វគ្គជម្រុះ World Cup នឹងយកទឹកដីកណ្តាលធ្វើម្ចាស់ផ្ទះតាមពូល ខណៈកម្ពុជា មានភាគរយច្រើនជាងគេ

0
203

តាមការគ្រោងទុកការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 នៅប្រទេសកាតារ នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួននៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ ដោយកម្ពុជា និង ត្រូវទៅដល់ទឹកដីបារ៉ែន មុននឹងវិលមកវិញធ្វើជាម្ចាស់ផ្ទះទទួលក្រុមអឺរ៉ង់វិញនៅថ្ងៃទី ០៧ មេសា ។

fbl-wc-2022-qat-5d6ebdfb4cd5800da8000001

d15e0abe-0ad4-11ea-afcd-7b308be3ba45_image_hires_234725

អ្វីៗត្រូវបានផ្លាស់ប្តូរ ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបើកកិច្ចប្រជុំមួយបន្ទាន់នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយសម្រេចលើកពេលប្រកួតវគ្គជម្រុះ World Cup ទៅធ្វើពីថ្ងៃទី ៣១ ខែឧសភា ដល់ ១៥ ខែមិថុនា ឆ្នាំ ២០២១ វិញ ដោយជ្រើសរើសយកប្រទេសណាមួយដែលមានសុវត្ថិភាព ដើម្បីធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមទាំងអស់ក្នុងពូល ។ ក្នុងនោះកម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ង់ នៅថ្ងៃទី០៣ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ។

5d015652704c0

31b076e329554972d9900c16d99ef42d486b6de5

គួរឱ្យដឹងដែរថា កម្ពុជា ស្ថិតនៅក្នុងពូល C នៃការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 ជាមួយនឹង អឺរ៉ាក់ បារ៉ែន អឺរ៉ង់ និង ហុងកុង ។ ហើយកម្ពុជា ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងការការពារកូវីដ ១៩ ៕

f18wc-features-stadium-hero-bg-xs

unnamed

ប្រភព៖ AFC

Loading...