ត្រៀមៗ ថ្ងៃនេះបើកឆាកពានរង្វាន់ Prey Veng Pre-Season Cup 2021

0
108

គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Prey Veng Pre-Season Cup 2021 បានបញ្ចេញនូវលទ្ធផលចែកពូលហើយ ក្រោយពីការចាប់ឆ្នោតចាប់គូប្រកួតកាលពីពេលកន្លងទៅនេះ នៅលើទឹកដីខេត្តព្រៃវែង ។

147572271_473689200683690_2085084344230050778_n

ជាលទ្ធផលនៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមបាល់ទាត់វិសាខា ត្រូវជួបប្រកួតជាមួយនឹង ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ នៅវេលាម៉ោង ៨ ព្រឹក ។ ចំណែក ១ គូទៀតគឺ ក្រុមបាល់ទាត់ខេត្តព្រៃវែង ត្រូវជួបជាមួយនឹង ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា នៅវេលាម៉ោង ៣ រសៀល ដែលទាំង ២ គូនេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តព្រៃវែងទាំង ២ គូ ។

150013936_476699687049308_1400354074138708017_n

148660202_476818693704074_3136954368645877967_n

148917718_476818560370754_1535919042017261797_n

គួរឱ្យដឹងដែរថា ឆ្លងកាត់ការប្រកួតទាំង ២ គូនេះ ក្រុមឈ្នះ ២ នឹងឡើងទៅដណ្តើមជើងឯក ចំណែកឯក្រុមចាញ់ទាំង ២ នឹងត្រូវប្រកួតគ្នាដណ្តើមលេខ ៣ នៅថ្ងៃ សៅរ៍ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ចំពោះសំបុត្រមានការដាក់លក់ហើយដែលមានទីតាំងស្តង់លក់នៅច្រកចូលកីឡដ្ឋាន និង នៅទល់មុខសាលាខេត្តព្រៃវែង ៕

150453147_478088420243768_8826211548762596273_n

ប្រភពៈ PVFC

Loading...