Barcelona ត្រូវបិទជើង Coutinho បើមិនចង់ចាយលុយឱ្យ Liverpool

0
136

ក្លិបបាល់ទាត់ Barcelona បានទទួលដំណឹងថាកីឡាករខ្សែបម្រើ-ប្រយុទ្ធ Philippe Coutinho សញ្ជាតិប្រេស៊ីលរបស់ខ្លួន នឹងជាសះស្បើយវិញនាខែមីនានេះ ហើយសង្ឃឹមថានឹងអាចចូលហ្វឹកហាត់បានវិញក្នុងពេលឆាប់ៗខាងមុខនេះ ។

16034695068412

Philippe-Coutinho-Barcelona-F365

ដំណឹងនេះអាចមិនមែនជាដំណឹងល្អសម្រាប់ Barcelona ឡើយ ដោយសារតែក្លិបកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ ព្រោះតែកូវីដ ១៩ បានអូនបន្លាយមិនទាន់ដាច់ស្រេច ។ ក្នុងករណីបើ Philippe Coutinho អាចចូលលេងបានវិញ ក្លិបអាចនឹងសម្រេចចិត្តមិនដាក់គេឱ្យចូលលេង ពីព្រោះនៅក្នុងកុងត្រាគ្រាដែលទិញពី Liverpool មកបានចែងថា Barcelona ត្រូវបង់ ​៥​ លាន​អឺរ៉ូ​ ប្រសិនបើ គេចូលលេងបានយ៉់ាងហោចណាស់ ពាក់កណ្តាលនៃចំនួនប្រកួតសរុប ។

thumbs_b_c_2542a3682267f714fbfb6bfdbb092cb4

TELEMMGLPICT000150009327_trans_NvBQzQNjv4BqZgEkZX3M936N5BQK4Va8RYaLJx98Mj1weJee8VEGQpU

គួររំឭកថា Barcelona បានស្នើសុំទៅខាងម្ចាស់បំណុលរបស់ខ្លួនពន្យារពេលសងទៅដល់ពាក់កណ្តាលឆ្នាំ ២០២១ នេះ ដែលម្ចាស់បំណុលភាគច្រើនគឺជាក្លិបដែល Barcelona បានទិញកីឡាករមកក្នុងលក្ខខណ្ឌបង់ជាដំណាក់កាល ៕

1603630368_506104_1603630492_noticia_normal_recorte1

Philippe-Coutinho-match-FC-Barcelona-Boca-Juniors-2018

ប្រភព៖ dailymail

Loading...